វិស័យ​ពាណិជ្ជកម្ម

ហេតុអ្វីបណ្ដាក្រុមហ៊ុនជប៉ុន សម្រុកដកខ្លួនចេញពីប្រទេសចិន ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន?


បណ្ដាក្រុមហ៊ុនជប៉ុន កំពុងសម្រុកចាកចេញពីប្រទេសចិនក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ដោយទិន្នន័យ​បានបង្ហាញ​ថា ចំនួនក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការនៅចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីមានការកត់ត្រាទិន្នន័យ​មក​។ សេដ្ឋកិច្ចចិន ដែលកំពុងថមថយសម្ទុះ ការកើន​ឡើង​ថ្លៃដើម ការប្រកួតប្រជែងកាន់តែខ្លាំង និងភាពតានតឹងនយោបាយ កំពុងធ្វើឱ្យអាជីវកម្មពិចារណាឡើងវិញអំពីការរកស៊ីនៅចិន។ តើនេះអាចជាសញ្ញានៃការផ្លាស់ប្តូរដ៏ធំមួយក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ជប៉ុន ឬយ៉ាងណា?
វិស័យ​ពាណិជ្ជកម្ម
ដោយ

យោងតាមក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Teikoku Databank បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានក្រុមហ៊ុនជប៉ុន ត្រឹមតែជាង១០,១១៨ក្រុមហ៊ុនប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការនៅចិន។ ចំនួននេះធ្លាក់ចុះ២២% បើធៀបនឹងឆ្នាំ២០២៤ និងធ្លាក់ចុះប្រហែល៣០% បើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០១២។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ក្រុមហ៊ុនជប៉ុនចំនួន៤,១៣៧ក្រុមហ៊ុនបានដកខ្លួនចេញពីទីផ្សារចិនទាំងស្រុង ខណៈមានតែ១,២២១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចូលទីផ្សារចិន។
អ្នកវិភាគបានលើកឡើងថា មូលហេតុមិនមែនមានតែបញ្ហាសេដ្ឋកិច្ចនោះទេ ពោលគឺវាក៏បណ្ដាលមកពីទំនាក់ទំនងជប៉ុន-ចិនកាន់តែតានតឹង ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់។ ជាមួយគ្នានេះក្រុមហ៊ុនជប៉ុន ក៏កំពុងប្រឈមហានិភ័យពន្ធគយ ថ្លៃពលកម្ម និងថ្លៃផលិតកម្មកើនឡើង ព្រមទាំងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនក្នុងស្រុករបស់ចិន។
ក្តីបារម្ភផ្នែកសន្តិសុខ ក៏កំពុងកើនឡើងផងដែរ ដោយជនជាតិជប៉ុនមួយចំនួនរួមទាំងអ្នកជំនួញ និងនាយកប្រតិបត្តិក្រុមហ៊ុនត្រូវបានរាយការណ៍ថា ត្រូវបានឃុំខ្លួននៅចិននៅក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ក្រុមហ៊ុនជប៉ុនកំពុងបង្វែរការផ្តោតកាន់តែខ្លាំងទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកឯប្រាក់ចំណេញបានពីចិន បានធ្លាក់ពីប្រហែល២៣% ក្នុងឆ្នាំ២០២០ មកនៅក្រោម១៥% នៅឆ្នាំនេះ ខណៈចំណែកពីអាម៉េរិក បានកើនដល់ប្រហែល៣៥%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងអង្គភាពសម្របសម្រួលសហគ្រាស SME ជួយលុបបំបាត់ភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការ

នៅទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាច្រកចេញចូលតែមួយក្នុងការផ្តល់សេវាសម្របសម្រួលគ្រប់…

តើកម្ពុជា គួរស្តុកទុកមាសផលិតក្នុងស្រុកដូចបណ្តាប្រទេសផលិតមាសធំនៅអាស៊ី ដើម្បីពង្រឹងទុនបម្រុងជាតិដែរឬទេ?

បណ្តាប្រទេសផលិតមាសនៅតំបន់អាស៊ី កំពុងបត់បែនយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ដោយងាកមកបង្កើនការរក្សាស្តុកមាសចម្រាញ់ក្នុងស្រុក តាមរយៈការរឹតបន្តឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ