វិស័យការពារជាតិ

ឥណ្ឌូនេស៊ី ចាយលុយ៦៣០លានដុល្លារ ទិញមីស៊ីល BrahMos របស់ឥណ្ឌា ដើម្បីពង្រឹងវិស័យការពារជាតិ


នៅក្នុងរបត់ថ្មីមួយ នៃការប្រកួតប្រជែងឥទ្ធិពលយោធាយ៉ាងដ៏ស្រួចស្រាល់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បានទម្លាយឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ថា ប្រទេសឥណ្ឌានឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ BrahMos និងមីស៊ីលបាញ់ពីលើអាកាសប្រភេទ Astra ទៅឱ្យប្រទេសឥណ្ឌូនេស៊ី។ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងស្របពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីក្រុងហ្សាការតា។
វិស័យការពារជាតិ
ដោយ

យោងតាមប្រភពផ្ទៃក្នុងពីភាគីឥណ្ឌា ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញសព្វាវុធជាប្រវត្តិសាស្ត្ររវាងឥណ្ឌូនេស៊ី និងឥណ្ឌា ដែលមានតម្លៃរហូតដល់ប្រមាណ៦៣០លានដុល្លារអាម៉េរិក អាចនឹងត្រូវចុះហត្ថលេខានៅក្នុងកំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោក ណារិនដ្រា ម៉ូឌី នៅប្រទេសឥណ្ឌូនេស៊ី។ ការបញ្ជាទិញអាវុធទំនើបៗទាំងនេះនឹងធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសទី៣ នៅក្នុងតំបន់ ដែលបានចុះកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ ទិញប្រព័ន្ធមីស៊ីល ដែលផលិតដោយក្រុមហ៊ុន ប្រាម៉ូស អាអេរ៉ូស្ពេស (BrahMos Aerospace) របស់ឥណ្ឌា។
ទំហំនៃកិច្ចព្រមព្រៀងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការបោះជំហានពង្រីកខ្លួនយ៉ាងលឿនលើវិស័យនាំចេញយុទ្ធភណ្ឌការពារជាតិរបស់ឥណ្ឌា ព្រមទាំងការរឹតចំណងមិត្តភាពជាយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ចំពេលដែលការប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងកើនកម្តៅ។ គួរជម្រាបថា ទំនុកចិត្ត និងចំណាប់អារម្មណ៍លើប្រព័ន្ធមីស៊ីល BrahMos នេះ បានហក់ឡើងខ្លាំង បន្ទាប់ពីកងទ័ពឥណ្ឌា បានយកអាវុធយុទ្ធសាស្ត្រប្រភេទនេះទៅប្រើប្រាស់នៅលើសមរភូមិជាក់ស្ដែង ក្នុងជម្លោះរយៈពេល៤ថ្ងៃ ជាមួយប្រទេសប៉ាគីស្ថាន កាលពីឆ្នាំមុន។ ក្រៅពីឥណ្ឌូនេស៊ី ឥណ្ឌា ក៏បានចុះកិច្ចព្រមព្រៀងលក់មីស៊ីលប្រភេទនេះទៅឱ្យវៀតណាម និងហ្វីលីពីន រួចរាល់ហើយដែរ ខណៈដែលប្រទេសចំនួន៦ ផ្សេងទៀត រួមទាំងអារ៉ាប់រួម ក៏កំពុងបង្ហាញការចាប់អារម្មណ៍ចង់បញ្ជាទិញដូចគ្នា។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌូនេស៊ី នាពេលនេះ លោកនាយករដ្ឋមន្ត្រី ម៉ូឌី គ្រោងនឹងជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) លើរបៀបវារៈសំខាន់ៗជាច្រើន ដូចជាសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងការសម្របសម្រួលយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានហក់ឡើងដល់ជាង២៨ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤-២០២៥ ដែលតួលេខនេះបានរុញច្រានឱ្យឥណ្ឌូនេស៊ី ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់ឥណ្ឌា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ពិភពលោកបារម្ភខ្លាចច្រកសមុទ្រម៉ាឡាកា ក្លាយជាសមរភូមិនយោបាយសេដ្ឋកិច្ចថ្មី

ការប្រកួតប្រជែងអំណាចលើផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោកកំពុងឈានចូលដំណាក់កាលដ៏រសើប។ ក្រោយអ៊ីរ៉ង់ បែកគំនិតដណ្ដើមគ្រប់គ្រង និងយកថ្លៃសេវា…

ប៉ូលីសវៀតណាម បង្ក្រាបកន្លែងភ្នាល់បាល់ទាត់ដ៏ធំមួយ ដែលសង្ស័យថា មានការតភ្ជាប់បណ្តាញពីកម្ពុជា

ស្របពេលព្រឹត្តិការណ៍ពាន់រង្វាន់បាល់ទាត់ពិភពលោក​ World Cup 2026 កំពុងតែអង្រួនបេះដូងអ្នកគាំទ្រទូទាំងសកលលោក នៅក្នុងប្រទេសវៀតណាម ឯណោះវិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ