វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនធានារ៉ាប់រងកំពុងជួបវិបត្តិ ក្រោយចិន ចាប់ផ្តើមប្រមូលពន្ធ ២០% លើចំណូលធានារ៉ាប់រងនៅក្រៅប្រទេស


ភាគហ៊ុនរបស់ក្រុមហ៊ុនធានារ៉ាប់រងយក្សៗជាច្រើន ដែលចុះបញ្ជីនៅទីក្រុងហុងកុង បានដួលរលំ និងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំង បានប្រកាសអនុវត្តវិធានការក្តៅដោយចាប់ផ្តើមប្រមូលពន្ធ ២០% លើប្រាក់ចំណូលដែលកើតចេញពីបណ្ណធានា​រ៉ាប់រងនៅក្រៅប្រទេស។ សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា វិធានការពន្ធថ្មីនេះតម្រង់គោលដៅលើការប្រាក់ និងភាគលាភដែលកើតចេញពីគម្រោងធានារ៉ាប់រងនៅហុងកុង ដែលទិញដោយពលរដ្ឋចិនដីគោក។
វិស័យពាណិជ្ជកម្ម
ដោយ

អាជ្ញាធរពន្ធដាររបស់ទីក្រុងប៉េកាំង បានចាប់ផ្តើមរឹតបន្តឹងយន្តការសេដ្ឋកិច្ច ដោយវាយលុកផ្ទាល់លើប្រាក់ចំណូលពីគោលនយោបាយធានារ៉ាប់រងនៅក្រៅប្រទេស ដែលជាសញ្ញាព្រមានច្បាស់ការណ៍មួយនៃការរឹតបន្តឹងការហូរចេញនូវដើមទុន និងការវិនិយោគនៅក្រៅស្រុករបស់ពលរដ្ឋចិន។ ភ្លាមៗបន្ទាប់ពីដំណឹងនៃការដំឡើងពន្ធ ២០% លើប្រាក់ចំណូល ភាគលាភ និងការប្រាក់ពីបណ្ណធានារ៉ាប់រងនៅហុងកុង ត្រូវបានផ្សព្វផ្សាយ ភាគហ៊ុនរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្ស AIA Group បានទម្លាក់ថ្លៃយ៉ាងគំហុកដល់ទៅ ៨,២% រីឯក្រុមហ៊ុន Prudential ធ្លាក់ចុះជាង ៥% និងក្រុមហ៊ុន FWD Group ធ្លាក់ចុះ ៤,៥% នៅក្នុងការជួញដូរនាថ្ងៃទី៦ ខែសីហា នេះ។
ក្រុមអ្នកវិភាគហិរញ្ញវត្ថុមកពីធនាគារអាម៉េរិក Bank of America បានគូសបញ្ជាក់ថា វិធានការប្រមូលពន្ធនេះនឹងកាត់បន្ថយភាពទាក់ទាញ នៃផលិតផលធានារ៉ាប់រងនៅហុងកុង បើធៀបនឹងទីផ្សារនៅប្រទេសចិន។ ទោះជាយ៉ាងណា វាក៏បានជួយកាត់បន្ថយការភ័យខ្លាចរបស់អ្នកវិនិយោគខ្លះ ដែលធ្លាប់បារម្ភថា ទីក្រុងប៉េកាំង អាចនឹងឈានទៅដល់ការបិទខ្ទប់ ឬហាមឃាត់ការលក់ធានារ៉ាប់រងនៅក្រៅប្រទេសទាំងស្រុង។
អ្នកវិភាគសង្កត់ធ្ងន់ថា ប្រតិបត្តិការប្រមូលពន្ធដ៏មានប្រសិទ្ធភាពរបស់ចិននាពេលនេះអាចធ្វើទៅបានដោយសារការចែករំលែកទិន្នន័យក្រោមស្តង់ដារាយការណ៍ទូទៅ (CRS) ដែលអនុញ្ញាតឱ្យអាជ្ញាធរចិនតាមដានព័ត៌មានលម្អិត នៃបណ្ណធានារ៉ាប់រងនៅក្រៅស្រុកបានយ៉ាងច្បាស់។ គេរំពឹងថា យន្តការរឹតបន្តឹងលើវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងអន្តរជាតិនេះនឹងរឹតតែមានភាពតឹងរ៉ឹងបន្ថែមទៀតនាពេលខាងមុខ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក កំពុងរៀបចំយុទ្ធសាស្ត្រនុយក្លេអ៊ែថ្មី ដើម្បីត្រៀមទប់ទល់នឹងសង្គ្រាម ដែលអាចផ្ទុះឡើងជាមួយចិន ឬរុស្ស៊ី

មន្ទីរបញ្ចកោណ កំពុងរៀបចំធ្វើបដិវត្តន៍យ៉ាងស៊ីជម្រៅលើយុទ្ធសាស្ត្រនុយក្លេអ៊ែរបស់សហរដ្ឋអាម៉េរិក ដើម្បីផ្លាស់ប្តូរទម្រង់នៃការឆ្លើយតបយោធាជាប្រវត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ