វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចថៃ ដើរលើផ្លូវរលាក់ដ៏ស្មុគស្មាញ ខណៈធនាគារកណ្តាលថៃ ព្រមានពីហានិភ័យថ្មីៗកើតឡើង


ធនាគារកណ្តាលថៃ បានព្រមានថា ពេលនេះ ​ប្រទេសថៃ មិនទាន់ឆ្លងផុតវិបត្តិសេដ្ឋកិច្ចនៅឡើយទេ។ ហើយហានិភ័យពីពន្ធគយរបស់សហរដ្ឋអាម៉េរិក ការបិទរោងចក្រ ផលិតភាពចុះខ្សោយ និងភាពប្រែប្រួលខ្លាំងនៃប្រាក់បាតកំពុងបង្កើនសម្ពាធលើសេដ្ឋកិច្ចថៃ ខណៈរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល សង្ឃឹមថា វិធានការជំរុញសេដ្ឋកិច្ច និងការងើបឡើងវិញ នៃវិស័យទេសចរណ៍ នឹងជួយទ្រទ្រង់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។ នេះបើយោង​តាមការចុះផ្សាយរបស់កាសែតថៃ The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារកណ្តាលថៃ ព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចថៃ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ទោះបីជារំពឹងថា ត្រីមាសទី៣ នឹងប្រសើរជាងត្រីមាសទី២ ក៏ដោយ។ ធនាគារកណ្តាលថៃ បានសង្កត់ធ្ងន់ថា កំណើននៅត្រីមាសទី៣ មិនមានន័យថា ប្រទេសថៃ បានឆ្លងផុតស្ថានភាពអាក្រក់បំផុតនោះទេ។ ចំណែកឯកំណើននៅត្រីមាសទី៤ ឆ្នាំនេះនឹងពឹងផ្អែកយ៉ាងខ្លាំងលើការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងរដូវកាលសម្បូរភ្ញៀវ ។ ពន្ធគយអាម៉េរិក ក៏ជាក្ដីកង្វល់ធំមួយដែរសម្រាប់សេដ្ឋកិច្ចថៃ។ បច្ចុប្បន្នប្រទេសថៃ ប្រឈមនឹងពន្ធគយអាមេរិកបន្ថែម ១២,៥% ធនាគារកណ្តាលថៃ មើលឃើញថា ផលប៉ះពាល់ភ្លាមៗមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ដោយសារអត្រានេះទាបជាង១៩% ដែលធ្លាប់រំពឹងទុកពីមុន។ ទោះជាយ៉ាងណា អ្នកធុរកិច្ចកំពុងតាមដានយ៉ាងដិតដល់ចំពោះលទ្ធភាព នៃពន្ធគយបន្ថែមរបស់អាម៉េរិក ដាក់លើប្រទេសដែលមានសមត្ថភាពផលិតលើសតម្រូវការដែលអាចជះផលប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ទំនិញថៃ។
មិនតែប៉ុណ្ណោះ ថៃ កំពុងតែមានបញ្ហាកាន់តែជ្រៅនៅក្នុងវិស័យឧស្សាហកម្ម។ ចំនួនរោងចក្របិទទ្វារកំពុងកើនលើសចំនួនរោងចក្របើកថ្មី ខណៈរោងចក្របច្ចេកវិទ្យាជាន់ខ្ពស់កាន់តែពឹងផ្អែកលើម៉ាស៊ីន និងស្វ័យប្រវត្តិកម្ម ដែលត្រូវការកម្មករតិច ប៉ុន្តែត្រូវការបុគ្គលិកជំនាញខ្ពស់កាន់តែច្រើន។
ស្ថានភាពនេះកំពុងដាក់សម្ពាធឱ្យថៃ ពង្រឹងជំនាញកម្លាំងពលកម្ម ដើម្បីឆ្លើយតបការផ្លាស់ប្តូរ នៃ តម្រូវការការងារ។ ធនាគារកណ្តាលថៃ ក៏ព្រមានដែរថា វិស័យកសិកម្មថៃ អាចនឹងគ្មានសមត្ថភាពគ្រប់គ្រាន់ដូចមុនក្នុងការស្រូបយកកម្មករដែលបាត់បង់ការងារពីវិស័យឧស្សាហកម្ម។ ជាមួយគ្នានេះ ប្រាក់បាត នៅតែប្រែប្រួលខ្លាំងដោយសារកត្តាខាងក្រៅ។ ធនាគារកណ្តាលថៃ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការប្រែប្រួលលឿនពេក ដែលអាចបង្កការរំខានដល់អាជីវកម្មនានា៕




អត្ថបទបន្ទាប់


តើរដ្ឋត្រូវចាត់វិធានការបែបណាដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍ នៅថ្នាក់ក្រោមជាតិ សំដៅលុបបំបាត់អំពើពុករលួយ?

ភាពមិនប្រក្រតី នៃគម្រោងដេញថ្លៃធ្វើផ្លូវ និងដំឡើងបង្គោលភ្លើងសូឡានៅឃុំមួយ នៃខេត្តកំពង់ឆ្នាំង ដែលមានតម្លៃខ្ពស់កប់ពពករហូតដល់៨លានរៀល ឬ២ពាន់ដុ…

អាម៉េរិក បើកការវាយប្រហាររិះគន់ការផ្តល់ប្រាក់កម្ចីរបស់ចិន គ្មានតម្លាភាព និងកំពុងបង្កើតបំណុលវ័ណ្ឌក តែចិន ច្រានចោល ហើយអះអាងថា កម្ចីខ្លួនបានចូលរួមអភិវឌ្ឍន៍ពិតៗ​

សហរដ្ឋអាម៉េរិក បានបើកការវាយប្រហារពាក្យសម្តីដ៏ក្តៅគគុកលើចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំង កំពុងអនុវត្តកម្មវិធីផ្តល់ប្រាក់កម្ចីក្រៅប្រទេសប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ