វិស័យពាណិជ្ជកម្ម

ការដាក់ពន្ធលើប្រទេស៤០ របស់អាម៉េរិក កំពុងប្រែក្លាយពីសង្គ្រាមប្រឆាំងពន្ធទៅសង្គ្រាមប្រឆាំងខ្សែច្រវាក់ផលិតកម្មរបស់ចិន


ជាច្រើនទសវត្សរ៍មកហើយ ពិភពលោកបានស្គាល់ស្លាកសញ្ញា “Made in China” យ៉ាងច្បាស់ថា ជាទំនិញផលិតនៅប្រទេសចិន ប៉ុន្តែខ្សែច្រវាក់ផលិតកម្មសម័យទំនើបបានធ្វើឱ្យព្រំដែននៃប្រភពដើមទំនិញនេះកាន់តែភាពស្រពេចស្រពិល។ ហេតុផលនេះហើយ ទើបរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ចេញនូវវិធានការគំនាបពន្ធថ្មីលើ៤០ ប្រទេសកាលពីពេលថ្មីៗនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមសារព័ត៌មាន Business Times ការបង្កើនកម្ដៅរបស់លោក ត្រាំ លើកនេះអាចជាការប្តូរសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយចិន ពីសង្គ្រាមពន្ធទៅជាសង្គ្រាមដណ្តើម និងរៀបចំខ្សែច្រវាក់ផលិតកម្ម។
វិធានការគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់ការគេចវេសពន្ធ អាចនឹងទាញពិភពលោកឱ្យឈានទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជុំវិញអត្ថន័យពិតប្រាកដ នៃពាក្យថា Made in China។ អ្នកជំនាញពាណិជ្ជកម្មភាគច្រើនបានលើកឡើងថា ការសម្រេចចិត្តរបស់សេតវិមានក្នុងការដាក់ពន្ធលើ៤០ប្រទេសរួមមានកម្ពុជា វារបត់ថ្មីមួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ សមរភូមិដែលធ្លាប់តែផ្តោតលើការដំឡើងពន្ធលើទំនិញដោយផ្ទាល់បានប្រែប្រួលទៅជាសង្គ្រាមរុះរើ និងកំណត់ឡើងវិញនូវមូលដ្ឋានផលិតកម្មទំនិញទាំងឡាយណា ដែលត្រូវនាំចូលទៅកាន់ទីផ្សារអាម៉េរិក។
លោក ភីធ័រ ណាវ៉ារ៉ូ (Peter Navarro) ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា នេះជាកិច្ចប្រឹងប្រែងដើម្បីលាតត្រដាង និងបង្ក្រាបប្រព័ន្ធផលិតកម្មស្រមោលរបស់ចិន ដែលប្រើប្រាស់ប្រទេសទី៣ធ្វើជាឈ្នាន់ក្នុងការនាំចេញទៅកាន់ទីផ្សារអាម៉េរិក។
បច្ចុប្បន្នសហរដ្ឋអាម៉េរិកកំពុងដើរយុទ្ធសាស្ត្រចាក់ខ្សែ ដើម្បីតាមស្វែងរកប្រភពដើមពិតប្រាកដនៃទំនិញ ដែលមានតម្លៃចន្លោះពី៣៤ដល់៣០៣ពាន់លានដុល្លារ ដែលកំពុងហូរចូលទីផ្សារខ្លួនដោយគ្មានប្រភពដើមច្បាស់លាស់។
ផ្អែកលើការសង្ស័យនេះ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រើប្រាស់សម្ពាធពន្ធដាក់លើប្រទេសជិតខាងដូចជាម៉ិកស៊ិក និងកាណាដា រហូតរាលដាលដល់សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ហើយបន្តមកដល់បណ្តាប្រទេសក្នុងតំបន់អាស៊ានរួមមានសិង្ហបុរី កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងហ្វីលីពីន ជាដើម។
ជុំវិញបញ្ហានេះលោក ម៉ាក មៀលី (Marc Mealy) ប្រធានផ្នែកគោលនយោបាយនៅក្រុមប្រឹក្សាពាណិជ្ជកម្មអាម៉េរិក-អាស៊ានបានលើកឡើងថា អ្វីដែលអាម៉េរិកកំពុងធ្វើ គឺការព្យាយាមផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃប្រភពដើមទំនិញក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ លោកបានបន្ថែមថា សេតវិមានកំពុងគាស់រំលើងបញ្ហាប្រឈមដ៏សំខាន់មួយក្នុងពាណិជ្ជកម្មពិភពលោក នោះគឺការបញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣ ដើម្បីគេចវេសពីការបង់ពន្ធ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គ្រឿងញៀន និងល្បែងអនឡាញ កំពុងរីកសាយនៅឡាវ កាន់តែខ្លាំង ខណៈឧក្រិដ្ឋជនជនជាតិចិន និងថៃ ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីឡាវ ជាបន្ដបន្ទាប់

រដ្ឋាភិបាលឡាវ កំពុងបង្កើនយុទ្ធនាការលាងសម្អាតបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជម្រុះចោលនូវបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន និងល្បែ…

រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ជំនួយជាង៥ម៉ឺនដុល្លារជួយចិញ្ចឹមក្មេងតាំងពីកើតរហូតដល់អាយុ១៦ឆ្នាំ ដើម្បីជំរុញឱ្យពលរដ្ឋយកកូន

ប្រទេសដែនកោះសិង្ហបុរី កំពុងធ្វើកំណែទម្រង់ដ៏ធំលើគោលនយោបាយគាំទ្រគ្រួសារ ដោយជួយចិញ្ចឹមកូនម្នាក់ៗចាប់ពីកើតរហូតដល់អាយុ១៦ឆ្នាំ ដែលមានទំហំរហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ