ចិន ព្រមានសងសឹក

ទីក្រុងប៉េកាំង ព្រមានសងសឹក ប្រសិនបើអឺរ៉ុប ហ៊ានរឹតត្បិតអាជីវកម្ម ឬទំនិញ​ចិន


សង្គ្រាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើងរវាងចិន និងអឺរ៉ុប ក្រោយទីក្រុងប៉េកាំង ព្រមានថា ប្រសិនបើសហភាពអឺរ៉ុប ហ៊ាន​​ចាត់​វិធានការរឹតត្បិតលើអាជីវកម្ម ឬផលិតផលចិន ​នោះខ្លួននឹងឆ្លើយ​តបយ៉ាងម៉ឺងម៉ាត់។ ការព្រមាននេះធ្វើឡើង ខណៈចិន និងអឺរ៉ុប កំពុងត្រៀមបើកកិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់នៅទីក្រុងប៉េកាំង ស្របពេលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន។
ចិន ព្រមានសងសឹក
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី២៩ ខែកញ្ញា បានព្រមានថា ការរឹតត្បិតណាមួយរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុន ឬផលិតផលចិន នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទៅវិញទៅមក និងរំខានដល់ការចរចាពាណិជ្ជកម្ម ដែលកំពុងដំណើរការ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) បានលើកឡើងថា ចិន ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅត្រឹមខែតុលា បើមិនដូច្នោះទេ អឺរ៉ុប អាចនឹងចាត់វិធានការតឹងរ៉ឹងជាងមុន។ សូមបញ្ជាក់ថា តាមការរំពឹងទុកលោក ម៉ារ៉ូស សេហ្វកូវិច នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ។
ជាមួយគ្នានេះ អឺរ៉ុប កំពុងពិចារណាវិធានការថ្មីៗ ដែលអាចរឹតត្បិតការចូលទីផ្សារអឺរ៉ុបរបស់ផលិតផលចិន។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សំណើមួយចំនួនមានលក្ខណៈស្រដៀងនឹងវិធីសាស្ត្រតាមមាត្រា៣០១របស់សហរដ្ឋអាម៉េរិក ដែលអាចប្រើសម្រាប់ចាត់វិធានការពាណិជ្ជកម្មប្រឆាំងប្រទេស ដែលត្រូវបានចាត់ទុកថា អនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

សូមបញ្ជាក់ថា បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងរងសម្ពាធឱ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន។ ទោះជាយ៉ាងណា បើរាប់បញ្ចូលទាំងវិស័យសេវាកម្ម ពាណិជ្ជកម្មសរុបរវាងចិន និងសហភាពអឺរ៉ុបកាលពីឆ្នាំមុនមានទំហំប្រមាណ៨៨០ពាន់លានអឺរ៉ូ ឬជិត១ទ្រីលានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


កម្ពុជា បកស្បែកថៃ ដែលចោទប្រកាន់ថា មានពលរដ្ឋខ្មែរបន្តរស់នៅក្នុងតំបន់អតីតជំរំជនភៀសខ្លួនឆ្នាំ១៩៧០

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English កាលពីពេលថ្មីៗនេះ មន្ត្រីទូតថៃ បានលើកឡើងក្នុងកិច្ចភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាត…

IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៣% នៅឆ្នាំនេះ តើអ្វីជាបញ្ហាប្រឈមធំៗ ហើយកម្ពុជា ត្រូវបន្ដដោះស្រាយបែបណា?

សេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមសម្ពាធកាន់តែច្រើន ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើន​សេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ អាចធ្លាក់ចុះមក​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ