បំណុលថៃ កើនជិតដល់៧០% នៃ GDP

គណៈរដ្ឋមន្ត្រីថៃ អនុម័តផែនការខ្ចីប្រាក់៣៨ពាន់លានដុល្លារ ខណៈបំណុលរដ្ឋកើនជិតដល់ពិដាន


ប្រទេសថៃ កំពុងត្រៀមខ្ចីប្រាក់បន្ថែម ខណៈបំណុលសាធារណៈរបស់ប្រទេសនេះកំពុងខិតជិតដល់កម្រិតអតិបរមា៧០% នៃ GDP ដែលច្បាប់​អនុញ្ញាត។ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផែនការ ខ្ចីប្រាក់​ថ្មី​ប្រមាណ៣៨ពាន់លានដុល្លារ។ តាមការព្យាករ បំណុលសាធារណៈ​របស់ថៃ អាច​នឹង​កើនដល់ជាង៦៩% នៃ GDP នៅចុងឆ្នាំសារពើពន្ធ២០២៧ មុននឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០២៨ ហើយចាប់ផ្តើមធ្លាក់ចុះវិញជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ ខែកញ្ញា។
បំណុលថៃ កើនជិតដល់៧០% នៃ GDP
ដោយ

យោងតាមការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៩ ខែកញ្ញា បានអនុម័តផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំសារពើពន្ធ២០២៧ ហើយព្យាករថា បំណុលសាធារណៈរបស់ថៃ នឹងឈានដល់ប្រមាណ៦៨% នៃ GDP នៅចុងឆ្នាំសារពើពន្ធ២០២៦ ហើយកើនដល់ជាង៦៩% នៅឆ្នាំ២០២៧ មុននឹងឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៨។
ក្រុមមន្ត្រីថៃ បានបញ្ជាក់ថា អនុបាតបំណុលនឹងនៅតែស្ថិតក្រោមកម្រិតដែលច្បាប់កំណត់៧០% នៃ GDP ហើយត្រូវបានរំពឹងថា នឹងថយចុះបន្តិចម្តងៗ តាមផែនការសារពើពន្ធរយៈពេលមធ្យម។ ដោយសារទីផ្សារហិរញ្ញវត្ថុពិភពលោកនៅតែមានភាពប្រែប្រួល និងអត្រាការប្រាក់លើមូលបត្របំណុលរបស់អាម៉េរិកនៅតែខ្ពស់ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ មានគម្រោងពឹងផ្អែកកាន់តែច្រើនលើការខ្ចីប្រាក់រយៈពេលខ្លីដូចជាបណ្ណបំណុល និងកម្ចីរយៈពេលខ្លីជាដើម។ វាអាចជួយឱ្យថៃពន្យារការខ្ចីប្រាក់រយៈពេលវែង ដែលមានថ្លៃដើមខ្ពស់រហូតដល់លក្ខខណ្ឌទីផ្សារប្រសើរឡើង។
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ ក៏បានបញ្ជាក់ដែរថា រចនាសម្ព័ន្ធបំណុលសាធារណៈរបស់ថៃនៅតែអាចគ្រប់គ្រងបាន ដោយប្រមាណ៨៩% ជាបំណុលរយៈពេលវែង ខណៈថ្លៃដើមខ្ចីប្រាក់ជាមធ្យមរបស់រដ្ឋាភិបាលស្ថិតនៅអត្រាប្រមាណ២,៦%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិភាគ​​វាយតម្លៃថា អាម៉េរិក និងចិននឹងមិនបញ្ចប់សង្គ្រាមពាណិជ្ជកម្មនឹងគ្នាឡើយ

ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ ចេញទៅទទួលប្រធានាធិបតី ស៊ី ជីនពីង ដល់អាកាសយានដ្ឋាន និងដឹកដៃដើរទស្សនកិច្ចនៅសេតវិមាន ដែលមើលទៅហាក់មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ