វិស័យថាមពល

អាម៉េរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យប្រញាប់បញ្ចេញស្តុកប្រេងម៉ាស៊ូត បើមិនចង់ប្រឈមបម្រាម នាំចេញ


តម្លៃប្រេងម៉ាស៊ូត កំពុង​ហក់ឡើងខ្លាំង ហើយទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកវិធានការបន្ថែម ដើម្បី​ទប់តម្លៃប្រេងឥន្ធនៈក្នុងស្រុក។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យបារាំង និងអាល្លឺម៉ង់ បញ្ចេញ​ស្តុកប្រេងម៉ាស៊ូតបន្ទាន់ ដើម្បីបង្កើនការផ្គត់ផ្គង់លើទីផ្សារពិភពលោក ជាមួយការព្រមានថា អាម៉េរិកអាចរឹតបន្តឹង ឬហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ប្រសិនបើអឺរ៉ុប មិនចាត់វិធានការ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១ ខែតុលា។
វិស័យថាមពល
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យបារាំង និង
អាល្លឺម៉ង់ ប្រញាប់បញ្ចេញស្តុកប្រេងម៉ាស៊ូតជាបន្ទាន់ ដើម្បីជួយបង្កើនការផ្គត់ផ្គង់ និងបញ្ចុះតម្លៃប្រេង
ឥន្ធនៈពិភពលោក។ ការព្រមាននេះកើតឡើង ខណៈលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនៅតែពិចារណាដាក់បម្រាមនាំចេញប្រេងម៉ាស៊ូតរបស់អាម៉េរិក ដោយរំពឹងថា បម្រាមនាំចេញអាចជួយបន្ថយតម្លៃប្រេងម៉ាស៊ូតក្នុងស្រុក ប៉ុន្តែក៏អាចធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងផងដែរ។
សូមបញ្ជាក់ថា តម្លៃប្រេងម៉ាស៊ូតនៅអាម៉េរិក បានឡើងដល់កម្រិតកំណត់ត្រាជាង៦,៥ដុល្លារក្នុងមួយហ្គាឡុង ដោយ១ហ្គាឡុងជិត៤លីត្រ ខណៈតម្លៃប្រេងសាំងកើនឡើងជាង៤០% ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ រដ្ឋបាលលោក ត្រាំ ចាត់ទុកការរាំងស្ទះការផ្គត់ផ្គង់ថាមពលជាសកលថា ជាមូលហេតុមួយដែលធ្វើឱ្យតម្លៃហក់ឡើង រួមទាំងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមអ៊ីរ៉ង់ ការរាំងស្ទះនៅរោងចក្រចម្រាញ់ប្រេង និងការថយចុះនៃការនាំចេញប្រេងម៉ាស៊ូតពីតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន ផងដែរ។
ក្រៅពីបម្រាមលើការនាំចេញ សេតវិមាន ក៏កំពុងពិចារណាកំណត់ការនាំចេញដោយស្ម័គ្រចិត្តពីក្រុមហ៊ុនចម្រាញ់ប្រេង និងវិធានការផ្សេងៗទៀតផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ខណៈតម្លៃថាមពលក្លាយជាបញ្ហាសំខាន់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដ៏ខ្លីខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើក្រសួងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការបែបណា ដើម្បីធានាថា ឡេលាយ ដែលកំពុងចរាចរលក់នៅលើទីផ្សារមិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់?

ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានព្រមានធ្ងន់ៗពីហានិភ័យសុខភាពដ៏គួរឱ្យភ័យខ្លាចបង្កឡើងដោយការប្រើប្រាស់ឡេលាយគ្មានស្តង់ដា ដែលអាចបំ…

អ្នកជំនួញបារម្ភពីការដួលរលំរបស់វិស័យ S M​​ E ប្រសិនបើមានការគប់គិតគ្នារវាងមន្ត្រី និងឈ្មួញជាប្រព័ន្ធ!

ទោះបីជាសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា កំពុងរំកិលខ្លួនទៅមុខគួរឱ្យកត់សម្គាល់ ដោយសារពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ