វិស័យពាណិជ្ជកម្ម

តើសេដ្ឋកិច្ចឥណ្ឌា អាចប្រឈមនឹងហានិភ័យអ្វីខ្លះ ក្រោយមានឱនភាពពាណិជ្ជកម្មជាមួយចិន កើនដល់១១២ពាន់លានដុល្លារ?


សេដ្ឋកិច្ចឥណ្ឌា កំពុងស្ថិតក្នុងស្ថានភាពប្រឈម និងងាយរងគ្រោះយ៉ាងខ្លាំង ដោយសារតែការផុងខ្លួនយ៉ាងជ្រៅក្នុងការនាំចូលទំនិញ គ្រឿងបន្លាស់ និងវត្ថុធាតុដើមពីប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ឥណ្ឌា មិនត្រឹមតែជាទីផ្សារប្រើប្រាស់ទំនិញចិន ដ៏ធំប៉ុណ្ណោះទេ សូម្បីតែខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មក្នុងស្រុកសំខាន់ៗ ក៏ស្ទើរតែមិនអាចដើររួចបើគ្មានម៉ាស៊ីន និងធាតុដើមនាំចូលពីក្រុងប៉េកាំង។
វិស័យពាណិជ្ជកម្ម
ដោយ

ការពឹងផ្អែកខ្លាំងលើចិននេះ បានធ្វើឱ្យឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិន ហក់ឡើងពី៤៤ពាន់លានដុល្លារកាលពីឆ្នាំ២០២០ មកដល់១១២ពាន់លានដុល្លារ ដែលគេរំពឹងនៅឆ្នាំនេះ។
សេដ្ឋកិច្ចរបស់ឥណ្ឌា ដែលជាប្រជាជាតិ មានប្រជាជនច្រើនជាងគេលើសកលលោកកំពុងប្រឈមនឹងបញ្ហាដោយសារតែការពឹងផ្អែកខ្លាំងពេកលើចិន ដែលជាអ្នកជិតខាងរបស់ខ្លួន។ ប្រជាជនឥណ្ឌាកំពុងប្រើប្រាស់ផលិតផល Made in China យ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺឧស្សាហកម្មស្នូលជាច្រើនក្នុងស្រុក ក៏កំពុងពឹងផ្អែកស្ទើរទាំងស្រុងលើគ្រឿងបន្លាស់ វត្ថុធាតុដើម និងម៉ាស៊ីនកែច្នៃពីចិន ដើម្បីទ្រទ្រង់ការផលិតរបស់ខ្លួនផងដែរ។
លោក អាចាយ ស្រ៊ីវាស្តាវ៉ា (Ajay Srivastava) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Global Trade and Research Initiative នៅទីក្រុងញូវដេលី បានបញ្ជាក់ថា បច្ចុប្បន្នចិនកំពុងផ្គត់ផ្គង់ទំនិញឧស្សាហកម្មលើសពី៣០% នៃការនាំចូលសរុបរបស់ឥណ្ឌា ហើយឥណ្ឌាត្រូវពឹងផ្អែកលើចិនសម្រាប់ផលិតផលយុទ្ធសាស្ត្រសំខាន់ៗរហូតដល់ជាង១០០មុខ។
អ្នកវិភាគរូបនេះបានព្រមានថា ប្រសិនបើល្បឿននៃការនាំចូលនៅតែបន្តហក់ឡើងដោយគ្មានការទប់ស្កាត់ទេនោះ អតុល្យភាពពាណិជ្ជកម្មទ្វេភាគីអាចនឹងបន្តស្ទុះឡើងរហូតដល់១៣៤ពាន់លានដុល្លារ។ កត្តានេះនឹងប្រគល់អាវុធសេដ្ឋកិច្ច និងឥទ្ធិពលយ៉ាងសន្ធឹកសន្ធាប់ឱ្យទៅក្រុងប៉េកាំង ក្នុងការក្រសោប និងបញ្ជាលើវិស័យឧស្សាហកម្មឥណ្ឌា។
កាលពីឆ្នាំ២០២០ ឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិនមានត្រឹមតែ៤៤ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំនេះ តួលេខនេះត្រូវបានរំពឹងថា នឹងហក់ឡើងដល់១១២ពាន់លានដុល្លារ ដែលមានការកើនឡើងជិត៣ដងឯណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមសកម្មជនថៃ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនបរទេស ដែលមានជនជាតិថៃ ជាអ្នកឈរឈ្មោះ

ក្រុមសកម្មជនថៃ បានប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនបរទេសមកពីប្រទេសចិន អ៊ីស្រាអែល និងប្រទេសមួយចំនួនទៀត ដែ…

តម្លៃប្រេងបានធ្លាក់ចុះក្រោយការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ាកើនឡើង ស្របពេល G7 បញ្ចេញប្រេងបម្រុង

តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានស្រុតចុះជាថ្មីនៅដើមសប្តាហ៍នេះ ដោយសារការនាំចេញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាបានហក់ឡើងវិញ ស្របពេលដែលក្រុមប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ